(​រតនគិរី​)៖​គេ​សង្កេតឃើញ​មាន​ទីតាំង​បើក​ល្បែងស៊ីសង​ជា​ច្រើន​កន្លែង​ក្នុង​ក្រុង​បាន​លុង​ដែល​ធ្វើឲ្យ​ប៉ះពាល់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​យ៉ាង​ខ្លាំង ហើយ​ទាំង​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ស្នើឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធផង​។​

​ជុំវិញ​បញ្ហា​នេះ​អភិបាល​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ក្រុង​បាន​លុង​បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​សា​ពត៏មាន​យើង​ប្រចាំ​ខេត្ត​រតនគិរី​នៅ​ព្រឹក​ថ្ងៃទី​៤​ខែ​កញ្ញា ឆ្នាំ​២០២៣​យ៉ាងខ្លី​ថា​នឹង​ឲ្យ​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​កន្លែង​ល្បែងស៊ីសង​ទាំ​អស់​។​លោក​ថា​ករណី​ល្បែងស៊ីសង​អាច​បើក​ធ្វើ​អាជីវកម្ម​បាន​លុះត្រាតែ​មាន​អាជ្ញាប័ណ្ណ​ពី​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។​

​បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​ក្រុង​បាន​លុង​ខ្លះ បាន​លួច​បង្ហើប​ឲ្យដឹងថា ល្បែងស៊ីសង​រាល់ថ្ងៃ​ដែល​កំពុង​ពង្វក់​ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និង​សិស្ស​មួយចំនួន​មាន​ដូចជា​៖​ឆ្នោត​វៀតណាម​,​ភ្នាល់​បាល់ទាត់​,​ឡូតូ​៥​លេខ​,​យូគី​,​តាម​អន​ឡាញ​អាប៉ោង​តាម​អន​ឡា​ញ​,​មាន់​ជល់​ក្នុង​ទូរទស្សន៍​អន​ឡាញ​ប្រមាណ​ជាង​១០០​កន្លែង​ដាក់ពង្រាយ​បណ្តាក់​គ្នា​តាម​ហាង​កាហ្វេ​គុយទាវ​,​កន្លែង​លក់​ចាប​ហ៊ួយ​,​តារាង​បាល់​,​ក្បែរ​សាលារៀន​,​ក្បែរ​មន្ទីរពេទ្យ​,​ក្បែរ​មន្ទីរ​អង្គភាព​រដ្ឋ​មួយ​ចំនួន ក្នុង​ក្រុង​បាន​លុង​ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ខូចខាត​ទ្រព្យសម្បត្តិ​,​ចោរលួច​,​ចោរឆក់ និង​អំពើហឹង្សា​ក្នុង​ក្រុមគ្រួសា​យ៉ាងធ្ងន់ធ្ងរ​។​

​បើ​តាម​សេចក្តីរាយការណ៍​ទាំងនេះ ល្បែងស៊ីសង​ខាងលើ​នេះ​វា​ប៉ះពាល់​ដល់​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា ហើយ​គេច​សាលារៀន​ដែល វ​ក់ វី នឹង​ល្បែង​មិនទាន់​ចេះ​រក​លុយ ខ្លះ​លួច​ទ្រព្យសម្បត្តិ​ឪពុក​-​ម្តាយ​,​យក​ទូរស័ព្ទ​យក​ម៉ូតូ​ទៅ​បញ្ចាំ​លេងល្បែង​ខូចអនាគត​ជា​ទំពាំង​ស្នង​ឫស្សី ហើយ​មួយរយៈ​មកនេះ​ក្រុង​បាន​លុង​ជា​បេះដូង​ខេត្តរតនគិរី ដែល​ធ្លាប់​មាន​សុខ​សុវត្ថិភាព​ល្អ បែរជា​មាន​ក្រុមចោរឆក់​,​ចោរកម្ម​កើតឡើង​ជា​ច្រើន​ករណី​កន្លងមក​។​

​ជាមួយនឹង​សកម្មភាព​ល្បែងស៊ីសង​រីក​ដូច​ផ្សិត​ខាងលើនេះ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​សំណូមព​អោយ​ការ​សែត​ជួយ​ចុះផ្សាយ​បំណង​ជួន​ដំណឹង​ដល់​ថ្នាក់លើ​បាន​ដឹង​ផង​សូម​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជួយ​បង្ក្រាប​ដើម្បី​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ ៕