​កំពត ៖​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុកទឹ ក​ឈូ ខេត្ត​កំពត បាន​ប្រាប់​អ្នកយក ព័ត៌មាន​យើង អោយបាន​ដឹង​ថា ព្រៃ​លិច​ទឹក​មួយ​កន្លែង ប្រមាណ​ជាង​១០ ហិកតា ដែល​ស្ថិតនៅ​ចំ ណុ​ច​កំពង់​ត្នោត ត្រូវ​បាន​រង​ការកាប់បំផ្លាញ ដើម្បី​ពង្រីក​យក​ដី យកទៅ​លក់​ទៅ​ឱ្យ​អ្នកផ្សេង​។​

​អង្គភាព​សារព័ត៌មាន​យើង បាន​ភ្ជាប់​ទូរ​ស័ព្ទ ទៅ​លោក ​ចាន់ រិទ្ធ ​ប្រធាន មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ​ខេត្ត​កំពត ដើម្បី​សុំ​ការបំភ្លឺ​អំពីបញ្ហា​កាប់ឆ្ការ​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ភូមិ​ឃុំ​ខាងលើ​នេះ ប៉ុន្តែ​ទូរ​ស័ព្ទ​របស់​លោក​ខ​ល​ចូល​ហើយ​ពុំ​មាន​អ្នក​លើក​។​

​លោក​ សរ រិន្ទ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពត បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា ចាំ​មើល​លោក​សួរទៅខាង​សហគមន៍​សិន​ ។​

​អភិបាលស្រុក​ទឹកឈូ លោក ​អុឹម​ចន្ទ សោធន បាន​ថ្លែន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ដី​នោះ​ បើ​តាម​ការ​ស្ដាប់​មើលទៅប្រហែលជា​គេ​មាន​ប្លង់ ខ្ញុំ​ឲ្យ​អភិបាលរង​ទទួលបន្ទុ​ក​ចុះទៅពិនិត្យ​មើល​ហើយ​។​

​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រជា​ពល​រដ្ឋ​មួយ​ចំនួនបាន​លើកឡើង​ថា នៅ​តំបន់​ឃុំ​កូន​សត្វ​នេះ ភាគច្រើន​តែងតែ​មាន​កា​រ​ឃុបឃិត​គ្នា រំលោភ យក​ដី​ព្រៃ​លិច​ទឹក ហើយ​ជួល​កម្មករ​កាប់ឆ្ការ យកទៅលក់​ឱ្យ​អ្នកផ្សេង ហើយ​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ ធ្វើជា​ដេកលក់ មិនដឹងមិនឮ​អ្វី​ទាំងអស់​។​

​ប្រជាពលរដ្ឋ សូម​អំពាវនាវ ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ថ្មី និង​លោក​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ មេត្តា​ជួយ​ពិនិត្យមើល​ផង​ទាន បើ​នៅ​តែ​រក្សា​ភាព​ស្ងៀម ស្ងាត់​បែបនេះ ព្រៃ​លិច​ទឹក​របស់​រដ្ឋ​មួយ​ចំនួន ត្រូវ​បាន​ធ្លាក់​ដល់ដៃ​ជន ខិលខូច​ហើយ​ ៕