ព្រឹក​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៣​នេះ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត បាន​ដឹកនាំ​មន្ត្រី សមាជិក សមាជិកា​សមាគម ចុះ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​ទៅ​ចែកជូន​ដល់​ស្ត្រី​ងាយ​រងគ្រោះ និង​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ចំនួន ៧០​គ្រួសារ ដែល​មកពី ៧​ភូមិ ក្នុង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ ពិធី​នោះ​បាន​ធ្វើឡើង​នៅ​បរិវេណ​វត្ត​ទួល​ខ្សាច់ ហៅ​វត្ត​កោះ​ផ្ដៅ​។

​តំណាង​លោក​ជំទាវ ហ៊ុន ចាន់​ធី ម៉ៅ ធនិន ប្រធានកិត្តិយស​សមាគម លោកជំទាវ យូ សុគន្ធ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​កំពត បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ និង​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត ដែល​ជា​និច្ច​ជា​កាល តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត រងគ្រោះ និង​ងាយ​រងគ្រោះ​ក្នុង​ខេត្ត​កំពត​គ្រប់​ទីកន្លែង​។ លោកជំទាវ​បានបញ្ជាក់​ថា ខេត្ត​កំពត​ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម ម៉ៅ ធនិន លោក​បាន​ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​មូលដ្ឋាន ការបម្រើ​សេវា​សាធារណៈ​ផ្សេងៗ​ឱ្យ​កាន់តែ​ប្រសើរ និង​បាន​ដោះស្រាយ​រាល់​បញ្ហា​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពលរដ្ឋ​គ្រប់​មូលដ្ឋាន​ទទួល​នូវ​ភាពកក់ក្តៅ និង​រស់នៅ​ក្នុង​ភាព​សុខដុម​រម្យ​នា​ជា​គ្រួសារ​តែមួយ​។

​នៅក្នុង​ឱកាស​នោះ​ដែរ លោកជំទាវ ហ៊ុន ចាន់​ធី ម៉ៅ​ធនិន បាន​ចែក​អំណោយ​ជូន​ដល់​ស្ត្រី​ងាយ​រងគ្រោះ និង​ពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ទាំង ៧០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ អង្ករ​ចំនួន ១០​គីឡូក្រាម មី ១​កេស ត្រីខ ១​យួរ និង​ថវិកា ២​ម៉ឺន​រៀល និង​បាន​ប្រគេន​ទៀនវស្សា និង​ទេយ្យទាន​មួយ​ចំនួន​ដល់​ព្រះសង្ឃ​ផង​ដែរ​៕​