​នៅក្នុង Twitter ផ្លូវការ​សម្តេច​តេជោ @hunsencambodia នៅ​ថ្ងៃ​ទី 20/07/2023 សម្តេច​បាន​មានប្រសាសន៍​ស្វាគមន៍​មន្ត្រី​សង្កេតការណ៍​បរទេស​ជាង​៣៣៣​នាក់ មកពី ៦៥ ប្រទេស​ដូច​មាន​ខ្លឹមសារ​ខាងក្រោមៈ​
“ ក្នុងនាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ឯកឧត្តម លោកជំទាវ ទាំង​៣៣៣​នាក់ មកពី​៦៥​ប្រទេស​និង ស្ថាបន័​អន្តរជាតិ​ដែលបាន និង​កំពុង​អញ្ជើញ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូលរួម​សង្កេតការណ៍​សម្រាប់​ការបោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៧ នា​ថ្ងៃ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ​។​

​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ ឯក​ឧត​ម្ត​ប្រធានសភា ប្រទេស​ម៉ាឡេស៉ី និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ហ្គី​ណេ​ប៊ី​ស្សូ ដែល​អញ្ជើញ​មក​ដើម្បី​សង្កេតការណ៍​ដោយផ្ទាល់​។​

​ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ ឯកឧត្តម​អតីត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល អតីត​ប្រធាន អនុប្រធាន​រដ្ឋសភា​ទាំង​១១​រូប​ដែល​បាន​ចំណាយ​ពេលវេលា​ធ្វើដំណើរ​មក​កាន់​កម្ពុជា ដើម្បី​ធ្វើ​ជា​សាក្សី​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​យើង​ធ្លាប់បាន​បោះឆ្នោត​សកល​ជ្រើសរើស​តំណាងរាស្ត្រ ៦​លើក​រួចមកហើយ និង​លើក​ទី​៧ ឆ្នាំ​២០២៣​នេះ មាន​អ្នកសង្កេតការណ៍​មកពី​ក្រៅ​ប្រទេស​ច្រើន​បំផុត និង​មាន​ឥស្សរជន​ជាន់ខ្ពស់​ច្រើន​បំផុត​មក​ចូលរួម​សង្កេតការណ៍ ៕