តំបន់ភ្នំកំពង់ត្រាចដែលជាភ្នំថ្មកំបោរ ធ្លាប់បានផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែដើម្បីធ្វើរោងចក្រស៊ីម៉ងត៍កាលពេលឆ្នាំ២០២០កន្លងទៅ នៅថ្ងៃនេះត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រកាសរក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌សម្រាប់ខេត្តកំពត។ ប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងចំពោះរឿងនេះ ខណៈអាជ្ញាធរខេត្តថានឹងសហការគ្នាធ្វើយ៉ាងណាឲ្យតំបន់ភ្នំកំពង់ត្រាច កាន់តែមានភាពទាក់ទាញភ្ញៀវច្រើនជាងមុន។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមពិធីប្រកាសដាក់អតីតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ស្ថិតនៅឃុំដំណាក់កន្ទួតខាងត្បូង និងដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត រក្សាទុកជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌។ ឯកឧត្តមរដ្ឋមន្ត្រីប្រកាសថាចាប់ពីថ្ងៃនេះទៅ មិនអនុញ្ញាតិឲ្យបុគ្គលណា ឬក្រុមហ៊ុនណា យកភ្នំថ្មកំបោរទាំងនេះ ទៅធ្វើអាជីវកម្ម ជារោងចក្រស៊ីម៉ងត៍ទៀតឡើយ។
ប្រជាពលរដ្ឋលក់ដូរនៅបរិវេណតំបន់រមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច បានបង្ហាញសេចក្តីសប្បាយរីករាយ និងសាទរយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានអភិរក្សតំបន់ភ្នំកំពង់ត្រាចទុកមិនឲ្យបាត់បង់។ ពលរដ្ឋចង់ឃើញតំបន់រមណីយដ្ឋានភ្នំកំពង់ត្រាច រៀបចំកាន់តែស្អាត និងទាក់ទាញទេសចរច្រើនជាងមុន។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីដែលបានដកយកទីតាំងភ្នំនេះ មកអភិរក្សជាកន្លែងគោរពបូជាសាសនា ជាតំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធ ម៌។
ហើយរដ្ឋបាលខេត្តរួមជាមួយនឹងមន្ត្រីជំនាញពាក់ព័ន្ធ ប្រជាពលរដ្ឋនឹងសហការគ្នា រៀបចំតំបន់នេះឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត។ ឯកឧត្តមអភិបាល ក៏បានស្នើដល់មន្ត្រីជំនាញ មន្ទីរទេសចរណ៍ វប្បធម៌ ធម្មការ និងសាសន៍ រួមនឹងចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរស្រុក សូមចូលរួមស្រាវជ្រាវប្រវត្តិភ្នំកំពង់ត្រាចឲ្យបានច្បាស់ សម្រាប់ទុកបង្ហាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះបើគ្មានប្រវត្តិ គ្មានរឿងព្រេងដំណាលប្រាប់ភ្ញៀវទេ តំនប់នេះក៏មិនអាចទាក់ទាញខ្លាំងដែរ៕