នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២៣ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុងស្រុក​កំពង់ត្រាច អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​មានដូចជា​៖ លោក លោកស្រី​អភិបាលរង​ស្រុក លោកនាយក​-​នាយករង​រដ្ឋបាល​។

​ថ្លែង​ក្នុង​ពិធី​នេះ លោក​អភិបាលស្រុក បាន​មានប្រសាសន៍​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់​រូប​សម្រាប់​ការយកចិត្តទុកដាក់​បំពេញការងារ​បាន​ល្អ​ប្រសើរ​គួរ​ជាទី​មោទនៈ ព្រមទាំង​បាន​ផ្ដល់​នូវ​អនុសាសន៍​ណែនាំ​បន្ថែម​ក្នុង​ក្រប​ខណ្ឌ​ការបម្រើ​ប្រជាពលរដ្ឋ និង​រក្សា​នូវ​សាមគ្គី​ផ្ទៃក្នុង​ប្រកបដោយ​ការស្រឡាញ់​រាប់អាន​គ្នា​ដោយ​ស្នាមញញឹម លោក​អភិបាលស្រុក ក៏​បាន​នាំយក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ជូន​សមាជិក នៃ​អង្គពិធី​ផងដែរ​។

​បន្ថែម​លើ​នេះ​លោក​អភិបាលស្រុក និង​ភរិយា បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ជូន​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្នុងស្រុក សរុប​ចំនួន ៧,២០០,០០០៛៕