រយៈពេល​១៤​ថ្ងៃ​ហើយ ដែល​ប្រជាជន​ខ្មែរ​បាន​ប្រារព្ធ​ធ្វើ​ពិធី​កាន់បិណ្ឌ ដែល​ជា​ពិធី​បុណ្យ​ប្រពៃណី​ព្រះពុទ្ធសាសនា​ដ៏​ធំ ដោយ​ចាប់ពី ថ្ងៃ​១​រោច​ខែ​ភទ្របទ ដល់​ថ្ងៃ​១៤​រោច​ខែ​ភទ្របទ គឺ​មាន​រយៈពេល​១៤​ថ្ងៃ ចំណែក​ថ្ងៃទី​១៥ ជា​ថ្ងៃ​ចុង​ក្រោយ​ហៅថា​” ពិធីបុណ្យ​ភ្ជុំបិណ្ឌ​” ។​

​ដោយឡែក​នៅក្នុង​ខេត្ត​កែប ក្រោម​ការដឹកនាំ​របស់ ឯកមត្តម សំ សារី​ន ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត និង​ឯកឧត្តម​បណ្ឌិត សោម ពិដិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម​ទាំងពីរ​គឺជា​ពុទ្ធ​សាសនូបត្ថម្ភ ដ៏​ប្រសើរ ដែល​តែង​ដឹកនាំ​មន្ត្រី​រាជការ​ជុំវិញ​ខេត្ត ចូលរួម​ធ្វើ​បុណ្យទាន​ពុំ​ដែល​ដាច់ ចាប់ពី​បិណ្ឌ​ទី​១​រៀងមក ជាក់ស្តែង សម្រាប់​បិណ្ឌ​ទី​១៤ នា​ថ្ងៃ​សុក្រ ១៤​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​និង​ថ្ងៃទី ១៣ ខេ​តុលា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​កែប បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ កាន់​វត្ត​ចំនួន​ពីរ​វត្ត​ទៀត​ក្នុង​ភូមិសាស្ត្រ​ក្រុងកែប គឺ​ពេល​ព្រឹក​ឯកឧត្តម អញ្ចើញ​ចូលរួម​នៅ​វត្ត​សមុទ្ទ​រង្សី និង​ថ្ងៃត្រង់​អញ្ជើញ​ចូលរួម នៅ​មជ្ឈមណ្ឌល​វិបស្សនាធុរៈ​ក្រុងកែប ហៅ​ថា​វត្ត​សមាធិ​។

​មានប្រសាសន៍​ក្នុង​វត្ត​ទាំង​ពីរ​នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​លើកឡើង​ថា បើទោះបីជា​ពិភពលោក ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច ស្របពេល​ដែល​ប្រទេស​ធំៗ​មួយចំនួន នៅ​បន្ត​ធ្វើ​សង្គ្រាម វាទិអំណាច​ឥត​ឈប់ឈ​រ តែ​សម្រាប់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស ប្រជាជន​កម្ពុជា ដែល​ក្នុង​នីតិកាល​ទី​៧​នេះ សម្តេច​មហា​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី នៅតែ​រក្សាបាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ជា​លំដាប់ ប្រជាជន​ទូទៅ​មាន​ឱកាស​ក្នុង ធ្វើបុណ្យ​ទាន ដើរ​កំសាន់ និង​ប្រកប​របរ រក​ទទួលទាន បាន​យ៉ាង​បរិ​បូរ ដែល​ទាំងនេះ​បាន បង្ហាញ​នូវ​គុណ​តំលៃ​ដ៏​សំខាន់​នៃ​សន្តិភាព ដែល​ខិតខំ​ថែរក្ស​កន្លងមក តាមរយៈ​ជឿជាក់​មកលើ​ការដឹក​នាម​របស់​រាជ​រដ្ឋាភិបាល ។

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត​អភិបាលខេត្ត ក៏បាន​លើកឡើង នូវ​ព្រឹត្តិការណ៍​ធំៗ ដែល​ខេត្ត​គ្រោង​នឹង​រៀបចំ​ប្រារព្ធ​នា​ចុងឆ្នាំ​នេះ ដូចជា ការត្រៀម​ទទួលភ្ញៀវ​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ចាប់ពី​ថ្ងៃ​ទី​១៣​នេះ ត្រៀម​ទទួល​ភ្ញៀវ​ក្នុង​ពិធី​បុណ្យ​អុំទូក​, ការ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​    និង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​ជាដើម ដែល​ពិធី​ទាំងនេះ​សុទ្ធតែ​ជា​ឱកាស​សម្រាប់ បងប្អូន​ខេត្ត​កែប រក​ប្រាក់​ចំណូល​បន្ថែម​ពី​វិស័យ​ទេសចរណ៍​  ស្របគ្នា​នេះ ឯកឧត្តម​ក៏​ណែនាំ អោយ​បងប្អូន ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការធ្វើដំណើ​តាម​ដងផ្លូវ ចូលរួម​គោរព​ច្បាប់​ចរណ៍ បើកបរ ប្រកប​ដោយ​អធ្យាស្រ័យ និង​ស្នើ​អោយ​អាជីវករ ដែល​បំរើ​ស​សេវាកម្ម​ទេសចរណ៍ មេ​តា​រក្សា អោយបាន​នូវ​ភាពថ្លៃថ្នូរ ពិសេស​កុំ​ឡើងថ្លៃ​ហួសហេតុ​ពេក ៕​