​នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ ២០ ២៣ លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច និង​ភរិយា អមដំណើរ​ដោយ​លោក លោកស្រី អភិបាលរង​ស្រុក លោកនាយក​-​នាយករង​រដ្ឋបាល លោក​អធិការនគរបាល​ស្រុក​ស្ដីទី មន្ត្រីរាជការ​ជុំវិញ​ស្រុក ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ឫស្សីស្រុក​ខាងលិច បាន​ចូលរួម​កាន់បិណ្ឌ នៅ​វត្ត​កោះ​គ្រឹ​ស្នា ស្ថិតនៅ​ភូមិ​កោះ​គ្រឹ​ស្នា និង​បឹង​កោះ​ស្រែប្រាំង ស្ថិតនៅ​ភូមិ​ត្រពាំង​នៀល ដោយបាន​នាំយក​នូវ​ទេយ្យទាន​រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹក​សុទ្ធ និង​ថវិកា​សរុប​ចំនួន ១,២០០,០០០៛ និង​បាន​ជូន​លោក​យាយជី លោក​តាជី នូវ​ថវិកា​សរុប​ចំនួន ៣០០,០០០៛​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អភិបាលស្រុក បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ពុទ្ធបរិស័ទ និង​បាន​នាំយក​នូវ​ការ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត ម៉ៅ ធនិន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត​ផងដែរ​។ បន្ថែម​លើ​នេះ លោក​អភិបាលស្រុក បាន​ជួប​សួរសុខទុក្ខ​ដល់​កម្លាំង​សមត្ថកិច្ច និង​កម្លាំង​ប្រជា​ការពារ​ដែល​ប្រចាំការ ព្រមទាំង​បាន​ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​សរុប​ចំនួន ៤០០,០០០៛៕