កំពត ៖ ព្រឹក​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៣​លោក អ៉ឹម ច័ន្ទ​សោធន អភិបាល នៃ​គណៈ អភិបាល ស្រុក​ទឹកឈូ បាន​អញ្ជើញ​ចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទ​បើ​កវេស​ន​កាល​ឆ្នាំ​សិក្សា ២០២៣-២០២៤ នៅ​វិទ្យាល័យ​ហ៊ុន​សែន​ត្រ​សេក​កោង ស្ថិតនៅ​ឃុំ​ថ្មី ស្រុក​ទឹកឈូ ខេត្ត​កំពត ។​

​ពិធី​នេះ​មាន​ការចូលរួម​ពី លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត អភិបាលរង​ស្រុក លោកនាយក​រដ្ឋបាល​ស្រុក លោក​លោកស្រី​ជា ប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ស្រុក​លោក​មេឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង លោក​មេ​ប៉ុស្តិ៍​ឃុំ​ថ្មី និង​ឃុំ​ព្រៃ​ថ្នង មេភូមិ​គ្រប់​ភូមិ អាណាព្យាបាល​សិស្ស លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស​សរុប​ប្រមាណ ១៦០០​នាក់ ។​

​ក្នុង​ឱ​កាល​នោះ​ដែរ​លោក​អភិបាលស្រុក ក៏​បាន​ឧបត្ថម្ភ សៀវភៅសរសេរ ប្រភេទ​២០០​ទំព័រ​ចំនួន ១៥០០​ក្បាល សម្រាប់​វិទ្យាល័យ​ទាំង​៣​ក្នុងស្រុក​ទឹកឈូ​ក្នុង​ការចែកជូន​សិស្សានុសិស្ស​ដែល​ជាប់​លទ្ធផល​ល្អ​ប្រចាំ​ឆ្នាំ​ផង​ដែរ ៕