កំពត​៖ រឿងរ៉ាវ​ពិត​របស់​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​ដ៏​ធំ​មួយកន្លែង យីហោ «​តេលា កំពត​» ត្រូវបាន​លាត​ត្រ​ដៀង​ខ្ទេចខ្ទីរ ដោយ​ថៅកែ​ស្ថានីយ​ផ្គត់ផ្គង់ និង​ចែកចាយ​ប្រេងឥន្ធនៈ​ទិញ​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន​ផ្សេងៗ និង​អាច​ឆ្លៀត​ឱកាស​ទិញ​ប្រេង​នាំ​ចូល​ដោយ​អត់​បង់ពន្ធ​នាំ​ក៏​មាន​ដាក់ចូល​ក្នុងស្តុប រួម​លក់​បន្ត និង​ចែកចាយ​ទៅតាម​ម៉ូយ​ដោយ​ក្លែងបន្លំ​ជា​ប្រេងឥន្ធនៈ​របស់ ក្រុមហ៊ុន កម្ពុជា តេលា យ៉ាង​រំភើយ​។​

​តាម​ប្រភព​ច្បាស់​ការណ៍ បាន​ទម្លាយ​ឱ្យដឹងថា មាន​ស្ថានីយប្រេងឥន្ធនៈ​មួយកន្លែង យីហោ «​តេលា កំពត​» កំពុង​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់ ឬ​កិច្ចសន្យា​ដោយ​ក្លែងបន្លំ និង​ក្បត់​ទំនុកចិត្ត​របស់​អតិថិជន ដោយ​ទិញ​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន​ផ្សេងៗ និង​ប្រេង​ខ្លះទៀត គ្មាន​ប្រភព​ក្រុមហ៊ុន​ច្បាស់លាស់ ដាក់ចូល​ក្នុងស្តុប​រួចយក​ចែកចាយ​លក់​បន្ត​ទៅ​ដេប៉ូ និង​កន្លែង​លក់រាយ​ក​សាំង ក្រោមរូបភាព​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន «​កម្ពុជា ត​លា​» ប៉ុន្តែ​ន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​យកចិត្តទុកដាក់​ពិនិត្យមើល​សោះ ឬ​មួយ​អាច​មាន​ទំនាក់​ទ​នង​គ្នា​អ្វីមួយ ទើប​នាំគ្នា​សំងំស្ងៀម​បែបនេះ​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈ យីហោ «​តេលា កំពត​» ដែល​កំពុង​ក្លែងបន្លំ រំលោភ​ទំនុកចិត្ត​អតិថិជន​ដោយ​ទិញ​ប្រេងឥន្ធនៈ​ចូល​ក្រុមហ៊ុន​ផ្សេងៗ ហើយ​ដាក់​លក់​ជា​ប្រេងឥន្ធនៈ​ក្រុមហ៊ុន កម្ពុជា តេលា មាន​ទីតាំង​ជាប់​ស្ពាន ABA ស្ថិតនៅ​ភូមិ​ថ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​។​

​ប្រភព​ច្បាស់ការ​បានឱ្យដឹងថា ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ តេលា​កំពត បាន​ទិញ​ប្រេង​ពី​ក្រុមហ៊ុន​ផ្សេង នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ៦​និង​៣០​នាទី ចំនួន ៥ ០០០​លីត្រ រថយន្ត​ដែល​ដឹក​ចូល​ពាក់​ស្លា​លេខ 3A-1497​។ នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ៨​និង​៣០​នាទី ចំនួន ១៨ ០០០​លីត្រ រថយន្ត​ដឹក​ប្រេងឥន្ធនៈ​ចូល​ពាក់​ស្លាក​លេខ ក​.0754 ភព​.3 និង​នៅ​ថ្ងៃទី​០៦ ខែវិច្ឆកា ឆ្នាំ​២០២៣ វេលា​ម៉ោង ៧​និង​១៥​នាទី ដឹក​ចូល​ចំនួន ៨ ០០០​លីត្រ ស្លាក​លេខ​ឡាន 3B-3305​។​

​ពាក់ព័ន្ធ​ករណី​បែកធ្លាយ​ភាពមិនប្រក្រតី ដែល​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ យីហោ «​តេលា កំពត​» បែបនេះ តើ​គោលការណ៍​របស់​ក្រុមហ៊ុន​ឬ​យ៉ាងណា​? សូម​ឱ្យ​ន្ត្រី​ជំនាញ និង​ក្រុមហ៊ុន កម្ពុជា តេលា ពិនិត្យមើល​ម្ចាស់​ស្ថានីយ​មួយ​នេះ​ផង​។​

​តំណាង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ យីហោ «​តេលា កំពត​» បាន​ប្រាប់​ក្រុម​ការងារ​តាម​ទូរ​សព្ទ​ថា «​ខ្លូន​ពិតជា​បាន​ទិញ​ប្រេងឥន្ធនៈ​ពី​ក្រុមហ៊ុន​ផ្សេងៗ​ដាក់ចូល​ស្តុប​ហើយ​យក​ទៅ​ចែក​ចែ​យ​បន្ត​ទៅ​ម៉ូយ​ប្រាកដ​មែន ដោយ​ក្រុមហ៊ុន​បាន​ដោះស្រាយ និង​និយាយ​គ្នា​រួម​រាល់​អស់ហើយ​»​។​

​តាម​មន្ត្រី​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បាន​បញ្ជាក់​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ​ថា «​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. អត់​ទទួល​ការបញ្ជាក់​ណាមួយ​សម្រាប់​ឱ្យ​ពួក​គាត់​ត្រូវតែ​យក​ប្រេង​ពី​ខាង​ណា​មក​លក់​ទេ​។ សម្រាប់​ការដាក់​ស្លាក​យីហោ​ម្ចាស់​ស្ថានីយ​ត្រូវ​បរិយាយ​ឱ្យ​ពិត​នេះ​បើ​តាម​ផ្លូវច្បាប់​»៕​