​តុង​ហាន​/​រតនគិរី ៖ កម្លាំង​អធិការនគរបាល​ស្រុក​អូរយ៉ាដា​វចុះ​ចាប់ខ្លួន​មេ​ប៉ុស្ដិ៍ន​គ​របាល​ព្រំដែន​ស្រុក​អូរយ៉ាដាវ​ម្នាក់​ពាក់ព័ន្ធ​ករណី​កាប់​ប្រជាពលរដ្ឋ​ម្នាក់​ចំ​ក្បាល​បណ្ដាលឲ្យ​រងរបួស​ធ្ងន់​។​

​ជនរងគ្រោះ​មានឈ្មោះ​សេ​វ សារឿន​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិ​ចា​រ៉ា​យ មុខរបរ​ជា​កសិករ​មាន​ទីលំនៅ​ភូមិ​ភិ​ឃុំ​សេ​សាន​ស្រុក​អូរយ៉ាដាវ​ខេត្ត​រតនគិរី​។ ជនដៃដល់​ឈ្មោះ​ធី សិទ្ធិ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​ឋាន​:​ជា​មេ​ប៉ុស្ដិ៍​នគរបាល​ច្រករបៀង​ព្រំដែន​ភូមិ​ភិ​លេខ​៥០៩ ចំណុះ​វរ​:​ព្រំដែន​លេខ​៦២៣​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​។​

​ប្រភព​បានឲ្យដឹង​ថា​កាល​ថ្ងៃទី​២​ខែ​មេសា​ឆ្នាំ​២០២៤ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង គឺ​មកពី រើស​គ្រាប់​ស្វាយចន្ទី​នៅ​ចម្ការ​ដើម្បី​យកទៅ​លក់ ពេល​ជិះ​ម៉ូតូ​មក​ដល់​កណ្ដាលផ្លូវ ម៉ូតូ​ក៍​អស់​សាំង​ខណ​:​ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ធី សិទ្ធិ​បាន​ជិះ​ម៉៉ូ​តូ​មក​ពីវរ​:៦២៣​ក្នុង​សភាព​ស្រវឹង​បាន​ឈប់​ម៉ូតូ​សួ​នាំ​ជនរងគ្រោះ​រួច​យក​កាំបិតផ្គាក់​របស់​ជនរ​ង​គ្រោះ​គាប់​ទៅលើ​ក្បាល​ជនរងគ្រោះ​វិញ​១​កាំបិត​បណ្ដាលឲ្យ​របួសធ្ងន់​។

​ប្រភព​បាន​បន្ដថា ក្រោយ​កាប់​ជនរងគ្រោះ​រួច​បាន​ទៅប្រាប់​ឲ្យ​កូនចៅ​ម្នាក់​ឈ្មោះ​ហាក់ ធា​រ័ត្ន​ឲ្យទៅ​ប្រមូលភស្ដុតាង​យកម​ក​រក្សាទុក​នៅ​ប៉ុស្ដិ៍ ភូមិ​ភិនោះ រួច​ជនបង្ក​បាន​រត់គេចខ្លួន តែ​ត្រូវ​កម្លាំង​អធិការ​ស្រុក​អូរយ៉ាដា​វសហការ​ជា​មួយអយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​ទៅ​នាំ​ខ្លួន​ជនបង្ក​នោះ​យកមក​ធ្វើការ​សាក់សួរ​និង​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការ​អូរយ៉ាដាវ​។​

​លោក​ចៅ​នាង​ស្នងការរង​និង​ជា​អ្នកនាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី បាន​ប្រាប់​ឲ្យដឹងថា​ជនសង្ស័​យ​ឈ្មោះ​ធី​សិទ្ធិ​បច្ចុប្បន្ន​ឃាត់ខ្លួន​នៅ​អធិការ​ស្រុក​អូរយ៉ាដាវ​បន្ដ​ធ្វើ​កាស្រាវជ្រាវ​ដើម្បី​បង្ក​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​បន្ដ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕