កំពត ៖ ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ​២០ ២៣ វេលា​ម៉ោង​១២​និង​០៣​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​(​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​គល់ស្ពាន​ព្រែក​កំពង់បាយ​ត្រើយ​ខាងកើត​)​ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត ដែល​មាន​ទិសដៅ​ស្របគ្នា​ពី​ជើង​ទៅ​ត្បូង​។​

​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក HOHAN ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3F:8163 និង​កន្ទុយ​សណ្តោង​រ៉ឺម៉ក ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ​4B:0002 បើកបរ​មាន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​មកដល់​កន្លែងកើតហេតុ​បាន​ប៉ះ​នឹង​ម៉ូតូ​មួយ​គ្រឿង​ផ្នែក​ខាងក្រោយ​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ខាង​ក្រោម​កង់​រថយន្ត​ខាងមុខ​ផ្នែក​ខាងស្តាំ​ចំណែក​ជនរងគ្រោះ​បាន​ជាប់​ខាង​ក្រោម​កង់​រថយន្ត​កណ្តាល​ផ្នែក​ខាង​កណ្តាល​ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ចេញពី​កន្លែង​កើតហេតុ​ពេល​នោះ​កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​កម្លាំង​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពត​បាន​ដេញ​និង​ឃាត់ខ្លួន​បាន​អ្នកបើកប​រថយន្ត​ត្រង់​ចំនុច​សាលា​ពេទ្យ​ភូមិភាគ​ស្ថិតក្នុង​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្ត​កំពត​(​ឈ្មោះ លន វណ្ណា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ច្រក​ឃ្លៃ ឃុំ​បន្ទាយ​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត​) ។​

​អ្នកបើកបរ​ម៉ូតូ​រងគ្រោះ​ឈ្មោះ​ឃុំ ផល្លា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ដំណាក់​សុ​ក្រំ ស្រុក​ដងទង់ ខេត្ត​កំពត បើកបរ​ម៉ូតូ​ម៉ាក DREAM C125 សេរី​ឆ្នាំ​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CR:4787 អ្នកបើកបរ​ម៉ូតូ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវ​បាន​រថយន្ត​សាម៉ុ​យរបស់​មន្ទីរពេទ្យប​ង្អែ​ក​ខេត្តកំពត​ដឹក​សព​យក​ទៅ​រក្សាទុក​នៅ​កន្លែង​តម្កល់​សាកសព​(​មន្ទីរពេទ្យបង្អែក​ខេត្ត​កំពត​)​។ រថយន្ត​ពុំ​មាន​ការខូចខាត​។ ម៉ូតូ​ខូចខាត​កម្រិត​ស្រាល​។​

​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន​០១ នាក់​ស្រី​។​

​ចំណែក​វត្ថុតាង​ទាំង​ពីរ​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ប្រចាំការ​២៤​ម៉ោង​គល់​ស្ពាន​ត្រើយ​ខាងកើត​បណ្តោះអាសន្ន ៕​ ​