​អាជ្ញាធរ​ខេត្ត​កំពត​បា​ន​បន្ត​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ក្នុង​ដំណាក់កាល​ទី​២ ដោយ​ស្ថាបនា​ផ្លូវ​ចាប់ពី​ចំណុច​គល់​ស្ពាន​ឥន្ទធនូ​ដល់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ហើយ​តម្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ​ដែល​រស់​នៅ​ជាប់​ព្រែក​ចូលរួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណីព្រែក​ដែល​ជា​ដី​សាធា​រ​ណៈ​របស់​រដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​ជួប​សំណេះសំណាល និង​ពិភាក្សា​បញ្ហា​ប្រឈម សំណូមពរ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៥​គ្រួសារ ដែល​បាន​រស់នៅ​លើ​ដី​ជាប់​ដងព្រែក​កំពង់បាយ ចាប់​ពី​គល់ស្ពាន​ឥន្ទ​ធនូ រហូត​ដល់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) ស្ថិតក្នុង​ភូមិ​ទ្វី​ខាងជើង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ការរុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណីព្រែក ដើម្បី​កំណត់​យក​ទំហំ​ទីតាំង​រុះរ៉ើ​ដើម្បី​រៀបចំ​សោភ័ណភាព​បន្ថែមទៀត និង​បើកផ្លូវ​មាត់​ព្រែក​ចាប់​ពី​គល់ស្ពាន​ចាស់​ដល់​ស្ពាន​ថ្មី​ត្រើយ​ខាងលិច​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បាន​លើកឡើង​ថា ក្នុង​អ​ណា​ត្តិ​ទី​៧ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្តេច​បាន​ចង្អុល​ទិស​ឱ្យ​នៅ​តាម​បណ្តា​ខេត្ត​ដែល​ជា​គោលដៅ​ទេសចរណ៍ ត្រូវ​ពង្រីក​សក្តានុពល​ដើម្បី​ស្រូបយក​ទេសចរ​ឱ្យ​មក​លេង​កម្សាន្ត​កាន់តែច្រើន ទាំង​ក្នុងប្រទេស ក្រៅប្រទេស ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បាន​បន្តថា ការអភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​នេះ គឺជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដូច្នេះ​គឺ​តម្រូវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ធ្វើ​ការរុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ដល់​ចំណី​ព្រែក​កំពង់បាយ ហើយ​ការអភិវឌ្ឍ​នេះ​គឺ​មិន​ឱ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​នោះឡើយ​។​

​ក្រោយ​ពី​កិច្ចប្រជុំ​រួចមក ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ រួម​នឹង​ប្រជាពលរដ្ឋ​ទាំង ៣៥​គ្រួសារ​ចុះ​ពិនិត្យ​ទីតាំង និង​ផលប៉ះពាល់​ជាក់ស្តែង និង​ទទួលយក​សំណើរ សំណូមពរ​របស់​ពល​រដ្ឋ​ផង​ដែរ​។ ក្រោយពី​បាន​ពិភាក្សា ក៏ដូចជា​ទទួលយក​មតិយោបល់​ពី​ពលរដ្ឋ​ទាំង ៣៥​គ្រួសារ​រួច​មក ប្រជាពលរដ្ឋ​ទាំងអស់​ក៏​យល់ព្រម​ឯកភាព​តាម​ការកំណត់​របស់​អាជ្ញាធរខេត្ត​ក្នុង​ការរុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ដល់​ការអភិវឌ្ឍ និង​សំដែង​ក្តីសប្បាយរីករា​យ​ក្នុង​ការចូលរួម​ផងដែរ​។​

​សូមបញ្ជាក់​ថា រដ្ឋបាល​ខេត្ត​បាន​បែងចែក​ការអភិវឌ្ឍ​តំបន់ឆ្នេ​ព្រែក​កំពង់បាយ​ត្រើយ​ខាងលិច​ជា​៣​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ចាប់​ពី​គល់ស្ពាន​ត្រើយ​កោះ​ដល់​គល់​ស្ពាន​ឥន្ទធនូ​, ដំណាក់កាល​ទី​២ ចាប់​ពី​គល់ស្ពាន​ឥន្ទធនូ​ដល់​គល់​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​) និង​ដំណាក់កាល​ទី​៣ ចាប់​ពី​គល់ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ (​ស្ពាន​កំពង់បាយ​)​រហូតដល់​ស្ពាន​រថភ្លើង​។ នៅក្នុង​ថ្ងៃ​ដដែល​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​បន្ត​ចុះ​ពិនិត្យ​ទីតាំង​ស្ពាន​ក្បាលរ​មាស​ចាស់ ស្ថិតក្នុង​ស្រុក​ទឹកឈូ ដើម្បី​រៀបចំ​ធ្វើ​ជា​ផ្សារ​គ្រឿង​សមុទ្រ​នាពេល​ឆាប់ៗ​ខាងមុខ​នេះ​ផង​ដែរ​៕