ក្រុងកែប ខេត្ត​កែប នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួលពាន​រង្វាន់​ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០២៤-២០២៦ ពិធី​ប្រគល់​ពានរង្វាន់​នេះ​ប្រព្រឹតទៅ​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ ក្នុង​វេទិការ​ទេសចរណ៍​អាស៊ាន​លើ​ក​ទី​៤ ឆ្នាំ​២០២៤ នៅ​ទី​វៀង​ចន្ទ ប្រទេស​ឡាវ ។​

​ក្នុង​ទឹកចិត្ត​សាទរ រីករាយ​ជា​មួយ​ជ័យលាភី ក្នុងនាម​ជា​ខេត្ត​ពានរង្វាន់ ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ឆ្នាំ​២០២៤ នា​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២៤ នេះ ថ្នាក់ដឹកនាំ​ខេត្ត ព្រះសង្ឃ មន្ត្រីរាជការ រួមទាំង​ប្រជាពលរដ្ឋ ក្រុមយុវជន និង​សិស្សានុសិស្ស ជាច្រើន​រយ​នាក់​បាន​មកជួបជុំ​គ្នា ដង្ហែរ​ក្បួនព្យុហយាត្រា អបអរសាទរ តាម​ដង​វិថី​សំខាន់ៗ ចាប់​ពី​សួនច្បារ​ខ្ញុំ​ស្រឡាញ់​ខេត្ត​កែប ឆ្នេរ​លេង​ទឹក កាត់​តាម​ដងផ្លូវ ៣៣A និង ៣៣ កាត់​តាម​ទីប្រជុំជន​ផ្សារ​កែប ផ្សារ​ដំណាក់​ចង្អើរ ផ្សារ​សេះស និង​ផ្សា​ក្តាម ឆ្ពោះ​មក​ឆ្នេរ​លេង​ទឹក​វិញ រួម​ទាំង​ការ​ដង្ហែរ​តាម​ទូក​ទេសចរណ៍​ស្រប​តាម​បណ្តោយ​ឆ្នេរ​ទេ​ចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ផងដែរ ។

​ក្នុង​ពិធី​ជួបជុំគ្នា ឯកឧត្ដម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប បាន​អាន​សារលិខិត របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​កិតិ្ត​យស នៃ​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត ក្នុងឱកាស​ទិវា​ជាតិ​ទីក្រុង​ស្អាត លើក​ទី​១២ ឆ្នាំ​២០២៤ ដែលមាន​ខ្លឹមសារ​ជម្រុញ​ចលនា​ប្រឡងប្រណាំង “ ទីក្រុង​ស្អាត រមណីយដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​” ដើម្បី​អោយ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍ ប្រកបដោយ​គុណភាព ចីរភាព ភាព​ស្អាត និង​បៃតង និង​ភាព​ទាក់ទាញ​ខ្ពស់​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ សក្តិសម​កិត្តិនាម “​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ផ្តល់​ភាព​កក់ក្តៅ​”​។ បន្ថែម​ពី​នេះ​ឯកឧត្តម​បណ្ឌិត អភិបាលខេត្ត​បញ្ជាក់ថា ជ័យលាភី​ថ្មី​ដែល​ខេត្ត​កែប​នេះ កើត​ចេញ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត រួមទាំង​ប្រជាពលរដ្ឋ ព្រះសង្ឃ ស្ថាប័នឯកជន​ទាំងអស់ លើ​ការសំអាត​អនាម័យ​បរិស្ថាន ការរៀបចំ ទុកដាក់​សំរាម​បាន​ត្រឹមត្រូវ ទើប​ធ្វើអោយ​យើង​នៅ​តែ​រក្សា​បាន​នូវ​ជ័យលាភី​ដ៏​មាន​កិត្តិយស​នេះ ។ ឯកឧត្តម​បន្ថែមថា កន្លងមក​ខេត្ត​កែប ទទួលបាន​ពានរង្វាន់ជាច្រើន​ដូចជា​៖
-​ពានរង្វាន់​ទីក្រុង​ស្អាត​ផ្ការំដួល​បី​ទង ៣​លេីក​ជាប់គ្នា​
-​ពានរង្វាន់​ទីក្រុង​និរន្ត​ភាព​បរិស្ថាន​អាស៊ាន នៅ​ប្រទេស​ព្រុយ​នេ លើ​សូចនាករ ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត
-​ពានរង្វាន់​ទីក្រុង​ទេសចរ​ស្អាត​អាស៊ាន នៅ​ទីក្រុង​ឈាង​ម៉ៃ ប្រទេស​ថៃ​
-​វិញ្ញាបនបត្រ​ទីក្រុង​ឈានមុខ​អាស៊ាន លើ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព ត្រូវ​ទទួល​នៅ ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន តែ​ត្រូវ​ពន្យា​ពេល​ដោយសា​វិបត្តិ​ជំងឺ​កូវី​ដ​-១៩
-​ពានរង្វាន់​ចលនា​ប្រឡង​ប្រណាំង ឆ្នេរ​ខ្សាច​កំសាន្ត​ស្អាត របស់​ក្រសួង​ទេសចរណ៍​។​
-​វិញ្ញាបនបត្រ​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ ខ្យល់​ស្អាត
​និង​ថ្ងៃនេះ​ទទួលបាន​ពានរង្វាន់​ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ ឆ្នាំ​២០២៤-២០២៦ ដែល​ធ្វើ​ពិធី​អបអរ​នាពេលនេះ​។

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមថា បណ្តា​ជ័យលាភី​ធំៗ ដែល​កែប​ទទួលបាន​ផ្ទួនៗ​គ្នា​នេះ គឺ​មកពី​ការយកចិត្តទុកដាក់​ខ្ពស់ ពី​ថ្នាក់ដឹកនាំ​ខេត្ត និង​ការចូលរួម​យ៉ាង​សកម្ម​ពី​បណ្តា​មន្ទីរ​អង្គភាព មន្ត្រីរាជការ និង​បងប្អូន​អាជីវករ ប្រជាពលរដ្ឋ រួមគា្ន​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​ទីក្រុង​របស់​ខេត្ត​កែប ចេញ​ជា​លទ្ធផល​ផ្លែផ្កា ដូច​ពេល​នេះ ។ ជាក់ស្តែង សោភណភាព ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត មានការ​រី​ចំរើន​គួរអោយកត់សំគាល់ ព្រៃឈើ សំណង់ អាគារ​រដ្ឋ អគារ​សាធារណៈ ផ្ទះសំណាក់ សណ្ឋាគារ រី​ស៊ត អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ឆ្នេរសមុទ្រ សេវា​ម្ហូបអាហារ​សមុទ្រ និង​ទីតាំង​ល្អ​ល្អ ទាំងអស់​នេះ​សុទ្ធសឹង​ជា​ផ្នែក​មួយ​ជម្រុញ​អោយ​ខេត្ត​ឈាន​ទទួលបាន​ជ័យ លា​ភី​ក្នុង​ការប្រឡងប្រណាំង​ដណ្តើមបាន​ពានរង្វាន់​ជា​បន្តបន្ទាប់​។ ឯកឧត្តម​សង្ឃឹម តាមរយៈ​ជ័យលាភី​នេះ ខេត្ត​កែប នឹង​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ធ្វើអោយ​ខេត្ត​កែប ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កាន់តែ​មាន​សេដ្ឋកិច្ច​រីកចំរើន និង​កាន់តែ​មាន​ការអភិវឌ្ឍ​ន៍​បន្ថែមទៀត​៕a