​ដើម្បី​អបអរសាទរ និង​ចូលរួម​បំផុស​ឲ្យ​សាធារណៈជន ចូលរួម​ថែរក្សា​អនាម័យ​បរិស្ថាន រដ្ឋបាល​ខេត្ត​កំពត បាន​រៀបចំ​ក្បួន​ដង្ហែ ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន យ៉ាង​អឹកធឹក និង​សប្បាយរីករាយ​បំផុត ។ ឯកឧត្តម​អភិបាលខេត្ត​ស្នើ​ឲ្យ​ពលរដ្ឋ អាជ្ញាធរ​មន្ទីរជំនាញ​ពាក់ព័ន្ធ​បន្ត​ប្រឹងប្រែង​រក្សា​បរិស្ថាន​អនាម័យ និង​សោភ័ណភាព​ឲ្យបាន​កាន់​តែ​ស្អាត ខណៈ​ដែល​យុវជន​បានបង្ហាញ​ក្តីរំភើប​រីករាយ និង​ថា​ក្រុង​កំពត​ពិតជា​ស័ក្តិសម​ទទួលបាន​ពានរង្វាន់​មួយ​នេះ​ពិតមែន ។

​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ​ក្រុង​កំពត​ទទួលបាន ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ ឆ្នាំ​២០២៤ នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្ត​កំពត បាន​លើកឡើង​ថា ការរៀបចំ​ពិធី​ដង្ហែ​ក្បូន​អបអរសាទរ​ក្រុង​កំពត ទទួលបាន​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ ឆ្នាំ​២០២៤ ដ៏​មហោឡារិក មាន​ទាំង​ក្បូន​ទូក​នេសាទ​នៅលើ​ទឹក​ដងព្រែក ក្បូន​រថយន្ត ជុំវិញ​ក្រុង និង​ក្បូន​ដង្ហែ​ថ្មើជើង ធ្វើឡើង​ដើម្បី​បង្ហាញ​អំពី​កេរ្តិ៍ឈ្មោះ កិត្តិយស និង​មុខមាត់​របស់​ខេត្ត ក៏​ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល ដែល​ទទួលពាន​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើ​ក​ទី​៤ ឆ្នាំ​២០២៤ ហើយ​ពិសេស​ដើម្បី​លើកទឹកចិត្ត និង​បំផុស​ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ កងកម្លាំង ចូលរួម​ថែរក្សា​បរិស្ថាន​អ​ន័យ សោភ័ណ្ឌភាព​។ ហើយ​ឯកឧត្តម​បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព ជំនាញ​ពាក់ព័ន្ធ ឲ្យ​បន្ត​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​បន្ថែមទៀត និង​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង​ជុំវិញ​ខេត្ត បន្ត​ខិតខំ​រក្សា​ពានរង្វាន់​នេះ​ឲ្យបាន នៅពេល​បន្តបន្ទាប់​ទៀត ដោយ​ត្រូវ​ចាត់ទុកថា កំពត​ជា​ផ្ទះ​របស់​យើង ជា​បេះដូង ដែល​យើង​គ្រប់​គ្នា​ត្រូវ​ចូលរួម​ថែរក្សា​។

​ចំណែក​ក្រុម​យុវជន​ដែល​បាន​ចូលរួម​ដង្ហែ​ក្បូន​អបអរសាទរ​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត់​អាស៊ាន បានបង្ហាញ​ក្តីរំភើប​រីករាយ និង​មាន​មោទកភាព​បំផុត​ដែល​ឃើញ​ខេត្ត​របស់​ខ្លួន ទទួលបាន​ពានរង្វាន់​នេះ ។ ពួកគេ​បាន​បញ្ជាក់ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​ម៉ៅ ធនិន បាន​ធ្វើឲ្យ​ខេត្ត និង​ក្រុង​កំពត ស្រស់ស្អាត ទាក់ទាញ​ទេសចរណ៍​កាន់តែខ្លាំង ហើយ​ពិត​ជា​ស័ក្តិសម​នឹង​ទទួល​បាន​ពារង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ពិត​ប្រាក​មែន ពួកគេ​ប្តេជ្ញា​នឹង​បន្ត​ចូលរួម​ដើម្បី​ធ្វើឲ្យ​ខេត្ត ក៏​ដូច​ក្រុង​កំពត​កាន់តែ​ស្អាត និង​មាន​សោភ័ណភាព​ទាកទាញ​ទេចរ​កាន់តែ​ច្រើន​ជាង​មុន ។​

​កម្ពុជា​ទទួល​បាន​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន (ASEAN Clean Tourist City)​ចំនួន​៣ ក្នុង​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន ដែល​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០២៤ នៅ​ទីក្រុង​វៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ក្នុងនោះ​ទី​១ ខណ្ឌដូនពេញ (​រាជធានី​ភ្នំពេញ​) ទី​២ ក្រុងកែប (​ខេត្ត​កែប​) និង​ទី​៣ ក្រុង​កំពត (​ខេត្ត​កំពត​) ។ សម្រាប់​ការប្រឡងប្រណាំង​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន លើក​ទី​៤ រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន បានប្រគល់​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន ដល់​ទីក្រុង​ទេសចរណ៍ ចំនួន ២២ នៅក្នុង​តំបន់​៕