​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន តាមរយះ មន្ត្រី​ឧទ្យានុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​រាជធានី និង​ខេត្ត​នានា បាន​បណ្តុះ​កូនឈើ​ចំនួន ៤១៦,១៦៣​ដើម សម្រាប់​យុទ្ធនាការ ១០ តុលា ឆ្នាំ​២០២៣ របស់​ក្រសួង​បរិស្ថាន ស្តី​ពី​ការចែកជូន​កូនឈើ​ជាង ១​លាន​ដើម​ជា​រៀងរាល់ឆ្នាំ ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​ដាំ និង​ស្តារ​ព្រៃឈើ​ឡើងវិញ​ឱ្យបាន​ជាង ៦០% នៅ​ឆ្នាំ​២០៥០​។​

​ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា រហូតមកទល់​ពេលនេះ ក្រសួង​មាន​កូន​ឈើ​ជាង​៧០​ម៉ឺន​ដើម​ក្នុង​ដៃ ទី​១ គឺ​មន្ទីរ​បរិស្ថាន​បាន​បណ្តុះ​បាន​កូនឈើ​ចំនួន​ជាង​៤០​ម៉ឺន​ដើម ទី​២ គឺ​ក្រសួង​បានទទួល កូន​ត្នោត​ចំនួន​ជាង​៣០​ម៉ឺន​ដើម ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ផ្តល់ជូន​ក្នុង​១​ឆ្នាំ​បន្ថែមទៀត ។​

​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​វាយតម្លៃ​ថា​យុទ្ធនាការ ១០ តុលា ចែក​ជូន​កូន​ឈើ​ជាង ១​លាន​ដើម​ជា​រៀងរាល់ឆ្នាំ ជូន​ប្រជាពលរដ្ឋ​ដាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នឹង​ទទួលបាន​ជោគជ័យ ដោយ​មន្ត្រី​បរិស្ថាន​នៅតាម​មន្ទីរ​ទូទាំង​រាជធានី​-​ខេត្ត បន្ត​បណ្តុះ​កូនឈើ​គ្រប់​ប្រភេទ ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ចាប់​ពៅ​ខែកក្កដា​ខាង​មុខ​តាម​គ្រោងទុក​។​

​ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យ​ដឹង​ផង​ដែរ​ថា គិត​ចាប់ផ្តើម​ពី​ថ្ងៃ​បើក​យុទ្ធនាការ ១០ តុលា មក​ទល់​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​ចែក​កូន​ឈើ​គ្រប់​ប្រភេទ (​កូន​ឈើប្រណិត និង​ឈើ​ហូប​ផ្លែ​) ចំនួន​២០០,៥៦២​ដើម រួចជាស្រេច ទៅដល់​ប្រជាពលរដ្ឋ ដើម្បី​ដាំ​ស្តារ​ព្រៃ​រិច​រឹល ដាំ​នៅតាម​មូលដ្ឋាន តាម​សហគមន៍ ដាំ​នៅតាម​សាលារៀន វត្ត​អារាម ។​

​សូមបញ្ជាក់​ថា ក្រសួង​បរិស្ថាន​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​បាន​រំ​លេចចេញ​នូវ​ការងារ​អាទិភាព​ចំនួន​៣ រួមមាន ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​។ ក្នុង​មុំ​ផែនការ​អាទិភាព​ទី​២ ភាព​បៃតង ក្រសួង​បរិស្ថាន​និង​អនុវត្ត​ដោយ​ពង្រីក​ចលនា​ដាំ​ដើមឈើ ជំរុញ​ការគ្រប់គ្រង​តំបន់​ការពារ ធម្មជាតិ និង​លើកកម្ពស់​ជីវភាព​សហ​គ​មន៍​មូលដ្ឋាន​។​

​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន បាន​ថ្លែងថា ផែនការ​យុទ្ធសាស្ត្រ​ទី​២​នេះ បាន​រៀបចំ​ឡើង​លើ​ការប្រយុទ្ធប្រឆាំង​នឹង ការប្រែប្រួល អាកាសធាតុ ដែល​យកចិត្ត​ទុក​ជា​សំខាន់ គឺ​ជំរុញ​ការបណ្តុះ​និង​ដាំ​កូន​ឈើ សំដៅ​បង្កើន គម្រប​ព្រៃ​ឱ្យដល់​៦០% នៅ​ឆ្នាំ​២០៥០​។​

​លើសពីនេះ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ដាក់ចេញ​នូវ​វិធានការ​ចំនួន​៤ សម្រាប់​ការគ្រប់គ្រង ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ឱ្យមាន​ប្រសិទ្ធភាព រួមមាន ការអនុវត្ត​ច្បាប់​១០០% មិន​អត់ឱន​ចំពោះ​ឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និង​ពង្រឹង​សហការ​ឱ្យ​កាន់​ស្អិតរ​មួ​ត ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ថ្នាក់ ទប់ស្កាត់​បទល្មើស​ធន​ធាន​ធម្មជាតិ ក៏ដូជា​សហការ​ជាមួយ​អង្គភា​ពប្រ​ឆាំង​អំពើពុករលួយ និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​បន្ថែម​ទៀត និង​បង្កើត​ផែនការ​ដាំ​ដើមឈើ​ឡើងវិញ និង​ការគ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព​។​

​លើសពីនេះ ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ សហគមន៍​មូលដ្ឋាន​ឆ្នាំ​២០២៤-២០២៨ ដែល​ជា​សមិទ្ធផល​ថ្មី​មួយទៀត របស់​ក្រសួង​បរិស្ថាន ដែល​បន្ត​គាំទ្រ​លើកកម្ពស់​ជីវភាព សហគមន៍​មូលដ្ឋាន តាមរយៈ​ការជំរុញ​ទេសចរណ៍ធម្មជាតិ និង​កៀរគរ​ការចូលរួម​ពី​វិស័យ​ឯកជន ដើម្បី​ជម្រើស​មុខរបរ ព្រមទាំង​លើកទឹកចិត្ត ឱ្យ​សហគមន៍​ដាំ​ដើមឈើ​ដែល​មាន​ប្រយោជន៍ និង​ឈាន​ទៅ​សហគមន៍​អព្យាក្រឹត​កាបូ​ន នៅ​ឆ្នាំ​២០៥០​។​

​សូមបញ្ជាក់​ថា ក្នុង​រយៈពេល​ជិត​៧​ខែ ចាប់តាំងពី​ការបង្កើតបាន​រាជរដ្ឋាភិបាល​ថ្មី អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​នាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​សមិទ្ធផល​ធំៗ នៃ​ផែនការ​សកម្មភាព​ក្នុង​វិស័យ​បរិស្ថាន តាមរយៈ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ២០២៣-២០២៨ ដែល​កំពុង​អនុវត្ត​ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដែល​បាន​ចាត់ ទុក​ការ​កែទម្រង់​ការគ្រប់គ្រង​ធនធានធម្មជាតិ និង​បរិស្ថាន ជា​ការងារ​អាទិភាព​មួយ ក្នុង​ចំណោម​ការងា​រ​អាទិភាព របស់​រាជរដ្ឋាភិបាល ហើយ​បាន​ដាក់បញ្ចូល នូវ​ក្របខណ្ឌ​ការងារ​របស់​ក្រសួង​បរិស្ថាន​ចំនួន​៥ រួមមាន​៖ ការកាត់បន្ថយ​ការបំពុល​បរិស្ថាន​, ការពង្រឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ​, ការអប់រំ​ផ្សព្វផ្សាយ​បរិស្ថាន និង​ការប្រែប្រួល​អាកាសធាតុ​, ទំនើបកម្ម​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​, និង​ការលើកកម្ពស់​ការទូត​បៃតង ៕