​កែប​៖ យោង​លិខិត​ប្រកាស ស្តីពី ការប្រគល់​សិទ្ធ​ជូន​មន្ត្រីរាជការ របស់​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ប្រគល់​សិទ្ធ​ជូន​លោក ឃ​ន វុទ្ធី ឋានន្តរស័ក្តិ វរមន្ត្រី​ថ្នាក់​លេខ​២ ជា​អភិបាល​ស្តីទី នៃ​គណៈ​អភិបាល ក្រុងកែប ខេត្ត​កែប​។ ដោយ​ពិធី​ពិធី​ប្រកាស​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ​២០២៤ ក្រោម​វត្តមាន ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប នៅ​សាលប្រជុំ​នៃ​សាលាក្រុង​កែប​។​

​ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត​កែប លើកឡើងថា ការប្រកាស​អភិបាលក្រុង​ស្តីទី លោក ឃ​ន វុទ្ធី ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​២ គឺ​យោង​ទៅលើ​ភាពចាំបាច់​ក្នុង​ការដឹ ក​នាំ ដល់​រដ្ឋបាល​សាលា ក្រុងកែប និយាយ​ជា​រួម គឺ​សំដៅ​ធ្វើយ៉ាងណា​ឲ្យមាន​ការគ្រ​ប់​គ្រង មាន​ភាព​ម្ចាស់ ការ សម្រាប់​រដ្ឋបាល ក្រុងកែប​អោ យ​កាន់តែ​មាន ប្រសិទ្ធភាព​ក្នុង ការឆ្លើយតប​នឹង​តម្រូវការ នៅ​មូលដ្ឋាន សំខាន់​ជាង​នេះ រដ្ឋបាល​ក្រុង​ត្រូវតែ​បន្ត​និរន្តរភាព ការងារ​បន្តទៀត​  ដោ យ​ប្រមូលផ្តុំ កម្លាំង​សរុប​សំដៅ ជម្រុញ បង្កើន​នូវ​ប្រសិទ្ធភាព ការងា​រដឹក នាំ គ្រប់គ្រង​រដ្ឋបាល​ក្រុង អោយ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុងកា​រប ម្រើ​នូវ សេវាសាធារណៈ ជូន​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ឲ្យបាន​ល្អ​ប្រសើ​រ​ដើម្បី​។​

​ដើម្បី​ជា​មូលដ្ឋាន ក្នុង​ការអុវត្ត​ការ ងារ​បន្ត ឯកឧត្តម បណ្ដិត បានធ្វើ ការណែនាំ ដល់​អភិបាល​ស្តីទី​ក្រុង កែប ក៏​ដូច​ជា​មន្ត្រី​ចំណុះ​អោយ​រដ្ឋបាល សាលាក្រុង​ទាំងអស់ នូវ​ចំណុច​សំខាន់ៗ​ជាច្រើន ជាពិសេស​លោក​ណែនាំ​អោយ អភិបាល​ស្តីទី​ក្រុងកែប បន្ត​រក្សា​អោយបាន​នូវ​ការអនុវត្ត ការរៀបចំ​សណ្តាប់​សា ធា​រណៈ នៅតាម​បណ្តោយ​ឆ្នេរ​អោយ​កាន់តែ​ប្រសើរ បំបាត់​អោយ​បាន​នៅ​នូវ ភាពអវិជ្ជមាន របស់​អាជីវករ​  ក្រៅពី​នេះ​ត្រូវតែ​ចុះ​ជួប​សំណេះសំណាល ជាមួយ​ពលរដ្ឋ នៅ​មូលដ្ឋាន ជាក់ស្តែង ដើម្បី​ប្រមូ ល​បញ្ហា​ប្រឈម និង​សំណូម ពរ ដោះស្រាយ​ជូន ប្រជាពលរដ្ឋ​។

​បន្ថែម​ពី​នោះ​ឯកឧត្តម បណ្តិត សំ ណូម​ពរ ដល់​មន្ត្រីរាជការ ទាំងអស់​នៅក្នុង​សាលាក្រុង​កែប សូម​ខិតខំ​បំពេញការងារ និង​ម្ចាស់​ការទទួល ខុស​ត្រូវ លើ​កិច្ចការ​ដែល ថ្នាក់​ដឹក នាំ បាន​ប្រគល់ជូន​ឱ្យ បាន​ល្អិតល្អន់ និង គ្រប់​ជ្រុងជ្រោយ ជា​ពិសេស​ត្រូវ​ខិតខំ​រៀន​សូត្រ យក​ចំណេះវិជ្ជា ធ្វើ ការអភិវឌ្ឍន៍​សមត្ថ​ភាព​បំពេញ​ការ ងារ របស់​ខ្លួន​ម្នាក់ៗ ឱ្យស្រប​តាម​សម័យ​បច្ចេកវិទ្យា​ព័ត៌មាន នាពេល​បច្ចុប្បន្ន​៕​