(​ភ្នំពេញ​)៖ ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) នឹង​បញ្ជូន លោក ខេង យ័ន អតីត​អភិបាល ក្រុងកែប ទៅ​តុលាការ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​សម្រេច​ឃាត់ខ្លួន​។​

​ពាក់ព័ន្ធ​នឹង​ករណី លោក ខេង យ័ន នេះ ACU បាន​កសាង​សំណុំរឿង​ស្នើសុំ​ព្រះរាជអាជ្ញា ពិនិត្យ និង​ចោទ ប្រកាន់ អំពី​ការរំលោភ​អំណាច និង​សម្អាត​ប្រាក់​។​

​នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ពាក់ ព័ន្ធ សូមបញ្ជាក់​ថា លោក ខេង យ័ន ត្រូវបាន​សម្តេច មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ ២០២៤ ចេញ​អនុក្រឹត្យ​បញ្ចប់​តំណែង​អភិបាលក្រុង​កែប ដោយ សារ​តែ​ប្រើប្រាស់​អំណាច​នៃ​តួនាទី​របស់​ខ្លួន ប្រព្រឹត្ត​អំពើ​ប៉ះពាល់ ដល់​ផលប្រយោជន៍​រដ្ឋ និង​ផលប្រយោ ជន៍​របស់​ប្រជាពលរដ្ឋ​៕​