​ភ្នំពេញៈ អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក សយ ច័ន្ទ​វិចិត្រ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បាយ័ន​នៅ​រសៀល​ថ្ងៃទី​៤ ខែ​មករា នេះ​ថា “​មិន​មាន​ករណី​ឃាត់ខ្លួន​អភិបាលក្រុង ឬ​នាយក​រដ្ឋបាល​ក្រុងកែប ឡើយ​”​។
​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើឡើង​បន្ទាប់​ពី​បណ្តាញ​សារព័ត៌មាន​មួយចំនួន​បាន​ផ្សព្វផ្សាយ​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ឃាត់​ខ្លួន​លោក ខេង យ័ន អភិបាលក្រុង​កែប និង​នាយក​រដ្ឋបាល​ក្រុងកែប នៅ​សាលាក្រុង​កែប បន្ទាប់ពី​ចប់​កិច្ចប្រជុំ​នៅ​វេលា​ម៉ោងជាង ១១​ព្រឹក ថ្ងៃទី​២ ខែ​មករា ឆ្នាំ​២០២៤​។​