នា​រសៀល​ថ្ងៃ​សុក្រ ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២៣ ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង និង​មន្ត្រី​បច្ចេកទេស ចុះ​ពិនិត្យ​ស្ថានភាព​កំណាត់​ផ្លូវជាតិ​៣ កំពត​-​វាលរេញ ជាពិសេស ពី​ចំណុច​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ទៅ​ដល់​ផ្លូវបំបែក​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ប្រវែង​ប្រមាណ​ជា ២០​គីឡូម៉ែត្រ ដែល​កំពុង​រង​ការខូចខាត​។​

​ដោយ​មើលឃើញ​ពី​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ដែល​ខូចខាត​ខ្លាំង​មួយ​កំណាត់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន CRBC ពន្លឿ​ននីតិវិធី​ក្នុង​ការច​រចារ និង​ជជែក​ពិភាក្សា​លម្អិត​ក្នុង​ទិដ្ឋភាព​បច្ចេកទេស និង​ហិរញ្ញ​វ​ត្ត្ថុ ហើយ​បន្ត​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ មុន​ដាក់ជូន​ប្រមុខ​រាជរដ្ឋាភិបាល គោរព​ស្នើសុំ​សេចក្តីសម្រេច ដើម្បី​អាច​ឈាន​ដល់​ការបើក​ការដ្ឋាន​ស្ថាបនា​ឡើង​វិញ​ជា​ផ្លូវការ នាពេល​អនាគត​។​

​នៅ​ចំពោះ​ការខូចខាត​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​ការ​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកប្រើប្រាស់​កំណាត់​ផ្លូវ​នេះ​ទាំងអស់ ចំពោះ​ការបង្ក​ឱ្យ​មាន​ការលំបាក​ក្នុងការ​ធ្វើ​ដំណើរ និង​យឺតយ៉ាវ​ពេលវេលា​។​

​គួរ​រម្លឹក​ដែរ​ថា​៖ កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរេញ​) មាន​ប្រវែង​សរុប ៥៤,៣ គ​.​ម ក្នុងនោះ​ធនាគារ​ពិភពលោក​បាន​ផ្ដល់​ថវិកា​ស្ដារ​កំណាត់​ផ្លូវ​នេះ​បាន​ចំនួន ៣៤ គីឡូម៉ែត្រ​រួចហើយ ដោយឡែក កំណាត់​ផ្លូវ​ពី​ចំណុច​ត្រពាំងរ​ពៅ ដល់​វាលរេញ ត្រូវបាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ជា​ច្រើនលើក​ច្រើនសា​រ​មកហើយ ប៉ុន្តែ​កំណាត់​ផ្លូវ​ប្រវែង​ប្រមាណ ២០​គីឡូម៉ែត្រ​ខាងលើនេះ តែងតែ​រង​ការខូចខាត​ទៅ​វិញ បន្ទាប់​ពី​ការសាងសង់​រួច​រយៈពេល​ខ្លី​។ ការណ៍​ដែល​កំណាត់​ផ្លូវ​នេះ ធ្វើ​ហើយ​ឆាប់​ខូច​ទៅវិញ គឺ​ដោយសារតែ​ស្ថានភាព​ដី​នៅ​តំបន់​នេះ ជា​ប្រភេទ​ដី​ស្អុយ បៀមទឹក​ខ្លាំង ដែល​មាន​ជម្រៅ​ប្រមាណ​អតិបរមា​ជិត ១៨​ម៉ែត្រ (​ដោយ​កន្លែង​)​។​

​ដើម្បី​ឱ្យ​ការសាងសង់​កំណាត់​ផ្លូវ​នេះ​ឡើង​វិញ​ជាប់​ធន់​បាន​យូរ ទាមទារ​ការប្រើប្រាស់​ប​ច្ចេក​សាងសង់​ខ្ពស់ ជាពិសេស​ការសាងសង់​គ្រឹះ​ទម្រ​ស្រទាប់​កម្រាល​ផ្លូវ​តែម្តង​។ ក្នុង​កំណាត់​៥ គ​.​ម ដែល​មាន​ដី​ស្អុយ​ជម្រៅ​រហូតដល់ ១៨​ម៉ែត្រ នៅ​ផ្នែក​ខាងក្រោម តម្រូវ​ឱ្យ​ធ្វើការ​វាយ​សសរ​គ្រឹះ​ដល់​ជម្រៅ ១៨​ម៉ែត្រ ដើម្បី​ធ្វើឱ្យ​កំណាត់​នេះ​រឹងមាំ ដោយឡែក​ចំពោះ​កំណាត់ ១៥​គីឡូម៉ែត្រ​ទៀត ត្រូវ​ពង្រឹង​គ្រឹះ​ខាងក្រោម រួចហើយ​ចាក់​បេតុង​កម្រាស់ ២៦​ស​.​ម​លើ​វា ទើប​ផ្លូវ​នេះ​មាន​ភាពរឹងមាំ​ជាប់​បាន​យូរ​។​