កែប​៖ ករណី​ល្មើស​នេសាទ​នៅ​តំបន់​ទឹក​រាក់​នៃ​សមុទ្រ ខេត្ត​កែប នៅតែ​កើតមាន​ដដែល ទោះបី​កន្លងទៅ ជំនាញ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ខេត្ត​កែប បាន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​ជា​ហូរហែ​ក៏ដោយ តួយ៉ាង​ដូចជា​ថ្មីៗ​នេះ នៅ​តំបន់​ផែ​ទេសចរណ៍​កោះ​ទន្សាយ ក្រុងកែប ខេត្ត​កែប ពលរដ្ឋ​រាយការណ៍​មក​ថា មាន​ទូក​អូស​ប្រមាណ​៤​ទៅ​៥​គ្រឿង ភ្ជាប់​ជាមួយ​ឧបករណ៍​ឆក់ ចូល​មក​អួ​ស​ជា​ញឹកញាប់​។ ការ​នេះ​ពលរដ្ឋ​សំណូមពរ​ឱ្យ​មន្ត្រី​ជំនាញ​បន្ថែម​ចំណាត់ការ​។

​ក្រៅ​តែ​ពី​តំបន់​ទឹក​រាក់ នៃ​ផែ​កោះ​ទន្សាយ នៅ​តំបន់​ទឹក​រាក់​នៅ​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ អ្នកនេសាទ​បាន​ផ្តល់​ព័ត៌មាន​មក​ថា តែងតែ​មាន​ទូក​អូស​ឆក់​មកពី​តំបន់​ផ្សេង​ក្រៅ​តែ​ពី​អ្នកនេសាទ​នៅ​ខេត្ត​កែប ដូចជា​ខេត្ត​កំពត ចូល​មក​អូស​ទាំង​ថ្ងៃ​ក្នុង​ជម្រៅ​ទឹក​រាក់ ដែល​ធ្វើឱ្យ​ប៉ះពាល់​មុខរបរ​នេសាទ​ខ្នាត​តូច​របស់​ពួកគាត់​។

​ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ភ្នាក់ងារ សារព័ត៍មាន លោក ថឹ​ង បូរិន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប បានឱ្យដឹងថា លោក​នឹង​ចាត់​ឲ្យ​មន្ត្រី​ឆ្ម​ក់​ឃ្លាំមើល គង់តែ​នឹង​ជួប​ពេលនោះ​នឹង​អនុវត្ត​តាម​និតិ​វិធី មិន​លើកលែង​ទេ បើ​នៅ​តែ​ហ៊ាន​ប្រព្រឹត្ត​ល្មើស​ដូច្នេះ​។

​លោក​បន្តថា លោក​មិន​ចង់​ឃើញ​អ្នកនេសាទ​មក​យំសោក នៅពេល​ដែល​ជំនាញ​អនុវត្តន៍​នូវ​និតិ​វិធី​ច្បាប់​នោះ​ទេ​។ ក្នុងនោះ​លោក​ថា មន្ទីរ​ជំនាញ​ក៏​កំពុង​រក​មុខរ​បរ​បន្ថែម​ជូន​ប្រជា​នេសាទ ព្រោះតែ​មិន​ចង់ឲ្យ​បងប្អូន​អ្នកនេសាទ បន្ត​ប្រព្រឹត្តិ​ទង្វើ​ល្មើសច្បាប់​តាមរយៈ​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​តទៅទៀត​។

​យ៉ាងណា​លោក​សំណូមពរ​ឱ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជំរុញ​ការផ្សព្វផ្សាយ​ច្បាប់​នានា​ដែល​មានចែង បញ្ជ្រាប​ដល់​អ្នកនេសាទ សម្រាប់​ការយល់ដឹង​ក្នុងន័យ​ឈានទៅ​កាត់បន្ថយ​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ទាំងនោះ ដើម្បី​ធានា​ការពារ​ធនធាន​ជលផល​សមុទ្រ​ខេត្ត​កែប​ប្រកបដោយ​និរន្ត​ភាព​។
​គួបញ្ជាក់​ថា​កន្លង​ទៅ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​ស្តីពី​ការបង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ ខេត្ត​កែប ក្នុង​ទំហំ ១១.៣០៧​ហិកតា បែងចែក​ជា កន្លែង​អភិរក្ស​ជលផល ដែន​ជម្រក​សុវត្ថិភាព​ជលផល កន្លែង​ការពារ​ជលផល និង​កន្លែង​ទេសចរណ៍​បាតសមុទ្រ​៕

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ការនេសាទ​ប្រើ​ឧបករណ៍​ឲ្យ​ឆក់​នៅ​តំបន់​ទឹក​រាក់​នេះ វា​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ នេសាទ​របស់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង​ក្នុង​ការរក​ប្រាក់ចំណូល​ចិញ្ចឹមជីវិត​។​