ភ្នំពេញ​៖ លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សារព័ត៌មាន អឹម អេស ជេ (AE MSJ) កាលពី​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​បើ​កិច្ចប្រជុំ និង​នួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា ដើម្បី​ពង្រឹង​សមត្ថភាព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​សមាជិក និង​ស្តាប់​មតិ​យោបល់​ផ្សេងៗ​ពី​បញ្ហា​ប្រឈម​នានា​របស់​សមាជិក​ក្នុងការ​ប្រកប​អាជីព​សារព័ត៌មាន​។​

​កិច្ចប្រជុំ​ខាងលើ​នេះ មាន​ការចូលរួម​អស់លោក​ជា​ចាងហ្វាង អគ្គនាយក​សារព័ត៌មាន និង​សមាជិក​សមាជិកា​ប្រមាណ​ជិត ១០០​នាក់ ដែល​រៀបចំឡើង​នៅ​ស្នាក់ការ​កណ្តាល​សមាគម ក្នុង​ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​ពោធិ៍​សែន រាជធានី​ភ្នំពេញ​។​

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ប្រធាន​សមាគម​សា​ព័ត៌មាន AE MSJ បាន​លើកឡើង​ថា​៖ បច្ចុប្បន្ន​នេះ​វិស័យ​សារព័ត៌មាន កំពុង​ជួបប្រទះ​នូវ​ការលំបាក​មួយ​ចំនួន​ក្នុង​បំពេញបែបបទ​ស្នើសុំ​បន្ត​អាជ្ញាប័ណ្ណ​សុំច្បាប់​ផ្សេងៗ ស្របពេល​ដែល​ក្រសួង​ព័ត៌មាន​ក៏​កំពុង​រឹតបណ្តឹង​ព្រមទាំង​ធ្វើ​បច្ចុប្បន្នភាព​អ្នកសារព័ត៌មាន​។​

​លោក​ប្រធាន​សមាគម​បាន​ប្រាប់​បង្ហាញ​ទៅ​សមាជិក​សមាជិកា​របស់​ខ្លួន​ថា ក្នុងនាម​អង្គភាព​សារព័ត៌មាន​និមួយ​យើង​ត្រូវ​បំពេញ​បែបបទ និង​ឯកសារ​ឲ្យបាន​គ្រប់គ្រាន់​ស្របច្បាប់ ដើម្បី​ឲ្យ​ខ្លួន​យើង​មាន​តម្លៃ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​រៀងៗ​ខ្លួន ឲ្យស្រប​តាម​គោលការណ៍​របស់​ក្រសួង​ព័ត៌មាន​។​

​លោក​បន្តថា បច្ចុប្បន្ននេះ ក្រសួង​ព័ត៌មាន​បាន​ឲ្យ​គ្រប់​បណ្តា​អង្គភាព​ត្រូវធ្វើ​បច្ចុប្បន្នភាព​បន្ត​អាជ្ញាប័ណ្ណ និង​អ្នក​មិនទាន់​មាន​អ្នក​ទាន់​អាជ្ញាប័ណ្ណ​ត្រូវ​ប្រញាប់​រូ​សរាល់​បំពេញបែបបទ​ស្នើ​ឲ្យបាន​ទាន់​ពេលវេលា​។​

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់​ថា «​ពេល​នេះ​ក្រសួង​តម្រូវ​ឲ្យ​អង្គភាព​សារ​ព័ត៌មាន សមាគម​សារព័ត៌មាន ត្រូវ​ធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួង​ឲ្យ​មុន​ថ្ងៃ​ទី​៣១ ខែធ្ន​ខាងមុខនេះ ក្នុងនោះ​ត្រូវ​បំពេញ​ប្រវត្តិ​រូប ដើម្បី​ស្នើការ​សម្គាល់​ខ្លួន​ជា​អ្នកសារព័ត៌មាន​ផងដែរ​»​។ លោក​ប្រធាន​បន្ថែមថា យោងតាម​ប្រសាសន៍ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​លើកឡើង​ថា «​ស្ថាន​ប័ន​អង្គភាព​សារព័ត៌មាន​នី​មួយៗ​មាន​សិទ្ធ​ចេញ​ប័ណ្ណ​សម្គាល់​ខ្លួន​ឲ្យ​បុគ្គលិក និង​ភ្នាក់ងារ​របស់​ខ្លួន​បាន​ដដែល ប៉ុន្តែ​ភ្ជាប់​ជាមួយ QR Code របស់​ក្រសួង​ព័ត៌មាន​»​។​

​លោក​បណ្ឌិត ម៉េង សុភ័ណ្ឌ ក៏​មាន​ផ្តួចផ្តើម​គំនិត​បង្កើតមូនិ​ធិរ​ក្នុងសាមា​គម​ដើម្បី​គាងគរ​រក​ជំនួយ​ពី​សប្បុរជន និង​មាន​ចូលរួម​បដិភាគ​របស់​បងប្អូន​សមាជិក​អ្នកសារព័ត៌មាន ដើម្បី​ជួយ​ដោះស្រាយ​ការលំបាក​ដល់​សមាជិក​សមាជិកា នៅពេល​ជួប​ការលំបាក ឬ​ជួប​គ្រោះ​ដោយ​ឧបទ្ទវហេតុ​ដោយសារ​អ្វីមួយ​។​

​ជា​ចុងបញ្ចប់​លោក បណ្ឌិត ម៉េង សុភ័ណ្ឌ បានបញ្ជាក់​ថា «​បងប្អូន​សមាជិក​សមាជិកា​អ្នកសារព័ត៌មាន ត្រូវតែ​អនុវត្ត​នូវ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ឲ្យមាន​ខ្ជាប់ខ្ជួន​ដើម្បូ​ការពារ​ខ្លួនយ​លង​ពី​ការចោទប្រកាន់​ផ្សេងៗ ព្រោះ​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ជា​អាវ​ក្រោះ​ដ៏​រឹងមាំ​សម្រាប់​ការពារ​ខ្លួន​យើង​»៕