នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់ពី​បាន​ឃើញ​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​បានធ្វើការ​ចុះ​ផ្សាយ​ដោយ​ដាក់​ចំណងជើង​ថា «​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់​ដ៏​ធំ និង​ដុស​ស្លែ​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ពិត​ជា​ខ្សែ​ធំ​មែន​!» និង​«​ជាទី​តាំង​លួច​ផលិត​បារី​ក្លែងក្លាយ ពុំមាន​ច្បាប់​ត្រឹមត្រូវ គេចពន្ធ និង​ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ​» ក្រុមហ៊ុន លី​ណា​ណា អ៊ិន​ធើ​ណេ​សិន​ណល ត្រេ​ឌី​ង ខូ អិល​ធី​ឌី ( LI NANA INTERNATIONAL TRADING CO., LTD) ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល សូម​ធ្វើ​ការបំភ្លឺ​ជម្រាបជូន​ដល់​បណ្ដាញ​សារព័ត៌មាន និង​សាធារណៈជន​ទាំងអស់ឲ្យ​បាន​ជ្រាប់ថា ចំពោះ​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​ដែល​មាន​ចំណងជើង​និង​ខ្លឹមសារ​ដូចខាងលើ គឺ​ពុំ​បាន​ឆ្លុះបញ្ចាំង​ពី​ការពិត​នោះ​ទេ​។ ជាក់ស្តែង​ទីតាំង​ខាងលើ​គឺ​ជាឃ្លាំង​សម្រាប់​រក្សា​ទុក​ថ្នាំជក់​ជា​វត្ថុធាតុដើម​ដែល​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅឯ​ខេត្ត​កំពង់ចាម​និង​បាន​ដឹកជញ្ជូន​យកមក​ដើម្បី​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​ខាងលើ​តែប៉ុណ្ណោះ មិនមែន​ជា​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​ដូច​ការចុះផ្សាយ​ទាំងនោះ​ទេ​។ នេះ​បើ​តាម​ប្រភព​ដែល​បណ្ដាញសារព័ត៌មាន The Mirror News ទទួលបាន​នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​ជាមួយ​នោះ ក្រុមហ៊ុន លី​ណា​ណា អ៊ិន​ធើ​ណេ​សិន​ណល ត្រេ​ឌី​ង ខូ អិល​ធី​ឌី សូមបញ្ជាក់​ថា ចំពោះ​ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ថា «​ទីតាំង​ផលិត​បារី​ក្លែងក្លាយ​ខុសច្បាប់​ដ៏​ធំ និង​ដុស​ស្លែ​មួយ​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ពិត​ជា​ខ្សែ​ធំ​មែន​!» និង​«​ជាទី​តាំង​លួច​ផលិត​បារី​ក្លែងក្លាយ ពុំមាន​ច្បាប់​ត្រឹមត្រូវ គេចពន្ធ និង​ធ្វើឲ្យ​បាត់បង់​ចំណូល​រដ្ឋ​» គឺជា​ការផ្សព្វផ្សាយ​ព័ត៌មាន​បែប​វាយប្រហារ បំផ្លើស​ពី​ការពិត និង​គ្មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាម​ជា​អ្នកសារព័ត៌មាន និង​បាន​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ​យ៉ាងធ្ងន់ធ្ង​រ​របស់​ក្រុមហ៊ុន ជា​ពិសេស​បាន​ធ្វើឲ្យ​មាន​ការយល់ច្រឡំ​ពី​សាធារណៈជន​មកលើ​ក្រុមហ៊ុន​ទៀតផង​។ ដូច្នេះ ក្រុមហ៊ុន​សូម​ធ្វើការ​ច្រានចោល​និង​បដិសេធចោល​ទាំងស្រុង​ចំពោះ​ការចុះផ្សាយ​ព័ត៌មាន​មិន​ពិត​របស់​បណ្ដាញសារព័ត៌មាន​មួយចំនួន​ដែល​មាន​ចំណងជើង​និង​ខ្លឹមសារ​ដូច​ខាងលើ​។​

​បើ​តាម​ក្រុមហ៊ុន លី​ណា​ណា អ៊ិន​ធើ​ណេ​សិន​ណល ត្រេ​ឌី​ង ខូ អិល​ធី​ឌី បាន​លើកឡើង​ថា កម្ពុជា​គឺជា​ប្រទេស​កំពុងមាន​ការអភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​ហើយក៏​ជា​ប្រទេស​សមាជិក​អាស៊ាន និង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ហៅថា WHO ដែល​បាន​ទទួល​នូវ​ការអនុគ្រោះ​ជាច្រើន​ពី​សមាជិកភាព​ទាំងនេះ រួមមាន​ប្រព័ន្ធ MFN និង GDP ព្រមទាំង AISP ពី​អាស៊ាន និង​បណ្ដា​ប្រទេស​មួយចំនួន​ជាពិសេស​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ចិន និង​ជប៉ុន​។​

​តាំងពី​ឆ្នាំ​២០១៥​មក នៅក្នុង​បណ្ដា​ប្រទេស​អាស៊ាន​បាន​ចូល​ជា​តំបន់​សេដ្ឋកិច្ច​តែ​មួយ​ដែល​ចូលរួម​សេដ្ឋកិច្ច​១០​ប្រទេស ហើយ​មាន​អ្នកប្រើប្រាស់​ចំនួន​៦០០​លាន​នាក់ នេះ​ជា​ឱកាស​របស់​វិនិយោគិន​ដែល​នឹង​ត្រូវ​ពិចារណា​រកមើល​ប្រទេស​ដែល​មាន​ភាពសមរម្យ​សម្រាប់​ធ្វើ​ការវិនិយោគ​។​

​ជាមួយគ្នានេះ ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​ផ្ដល់​ឱកាស​ជាច្រើន​ដល់​ក្រុមហ៊ុន​វិនិយោគ​បរទេស​ឲ្យមក​វិនិយោគទុន​លើ​វិស័យ​នេះ​។​ដូច្នេះហើយ​ដែល​ជា​ការជំរុញ​ឲ្យ​គម្រោងអា​ហ​រ័ណ នីហរ័ណ (​ថ្នាំជក់​) បាន​សម្រេចចិត្ត​ធ្វើ​ការវិនិយោគទុន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​គោលបំណង​សម្រាប់​បំពេញ​តម្រូវការ​នៃ​ការប្រើប្រាស់​ថ្នាំជក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស​។ លើសពីនេះទៅទៀត ក្រប​ខណ្ឌ​ច្បាប់​ពាក់ព័ន្ធ​និង​ការវិនិយោគ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាព​អំណោយផល​ច្រើន និង​មាន​ស្ថេរភាព​គួរឲ្យ​ទុកចិត្ត​បាន ក្នុង​នោះ​ច្បាប់​ស្ដី​ពី​ការវិនិយោគ ច្បាប់​ការងារ ច្បាប់​ក្រុមហ៊ុន​ឯកជន និង​ច្បាប់​ពាក់ព័ន្ធ សុទ្ធតែ​ផ្ដល់​នៃ​ការការពារ​ដល់​នូវ​ប្រព្រឹត្ត​កម្ម​ស្មើភាព និង​ផ្ដល់​ការធានា​គ្រប់គ្រាន់​ចំពោះ​គ្រប់​អ្នកវិនិយោគ ជាពិសេស​កម្ពុជា​ក៏​ជា​ប្រទេស​ដែល​មាន​សក្ដានុពុល និង​ភាព​អំណោយផល​ជាច្រើន​ដូចជា​តម្លៃ​ពលកម្ម​ក្នុងស្រុក​សមរម្យ និង​ជំនាញ​កម្មករ​អាច​ទទួល​យកបាន​។​

​ផ្ដើមចេញពី​ចំណុច​ទាំងអស់​ខាងលើ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​យើងខ្ញុំ​សម្រេចចិត្ត​បណ្ដាក់​ទុន​លើ​គម្រោង អាហរ័ណ នីហរ័ណ (​ថ្នាំជក់​) សម្រាប់​ធ្វើ​ការនាំចេញ​សំដៅ​ឲ្យ​ការនាំ​ចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ប្រកបដោយ​គុណភាព និង​អាច​ប្រកួតប្រជែង​ទៅ​ទីផ្សារ​បរទេស ព្រមទាំង​មាន​ក្ដីសង្ឃឹម​ជឿជាក់​ក្នុង​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​អាចបំពេញ​នូវ​តម្រូវកា​រលើ​ទីផ្សារ​បរទេស​។​

​ផ្ដើមចេញ​ពី​ស្ថានភាព​ដែល​អនុគ្រោះ​ខាងលើ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន លី​ណា​ណា អ៊ិន​ធើ​ណេ​សិន​ណល ត្រេ​ឌី​ង ខូ អិល​ធី​ឌី ( LI NANA INTERNATIONAL TRADING CO., LTD) សម្រេចចិត្ត​វិនិយោគ​លើ​គម្រោង​អាហរ័ណ នីហរ័ណ (​ថ្នាំជក់​) និង​មាន​គោលបំណង​អាចជួយ​ទិញ​ទិន្នផល ពី​ប្រជាពលរដ្ឋ​ក៏ដូចជា​ផ្ដល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​៕