កែប​៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់ ក្លឹប​អ្នកកាសែត​កម្ពុជា និង​សមាគមន៍​អ្នកសារព័ត៌មាន​ថៃ មក​កាន់​ខេត្ត​កែប រយៈពេល​២​ថ្ងៃនេះ បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អភិបាលខេត្ត​កែប ក្រៅ​តែ​ការជួប​សំណេះសំណាល​រួចហើយ ក្រុម​ប្រតិភូ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​បណ្តា​ទីតាំង​សក្តានុពល​របស់​ខេត្ត​កែប​ចំនួន​៣​ទីតាំង ទី​១ នៅ​តំបន់​ឧទ្យាន​ជាតិ​ខេត្ត​កែប ទី​២. តំបន់ភ្នំ​វ​ល្លិ៍ និង​ទី​៣ តំបន់ឆ្នេរ​អង្កោល ទៅ​តាម​ការអញ្ជើញ​របស់​ឯកឧត្តម​បណ្ឌិ​ត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​។

​ដំណើរ​ទស្សនកិច្ច​មក​កាន់​ខេត្ត​កែប​លើក​នេះ ដឹកនាំ​ដោយ​លោក ពុយ គា ប្រធាន​ក្លឹប​អ្នកាសែតក​ម្ពុ​ជា និង​លោក Mongkol  Bangprapa ប្រធាន​សមាគមន៍​សារព័ត៌មាន​ថៃ ដោយ​ទទួល​ស្វាគមន៍​និង​ជូន​ដំណើរ​ដោយ​ផ្ទាល់​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​កែប​។​

​ថ្លែង​នាឱកាស​នោះ​ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​ប្រសាសន៍ថា​ខេត្ត​កែប​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ណាស់​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ហើយ​នេះ​ស្ថិត​ក្នុង​សៀវភៅ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​កែប ២០២៣-២០៣៥ ដើម្បី​ប្រែក្លាយ​ខេត្ដ​កែប ជា​គោលដៅ​ទេសចរណ៍​សម្រាក​កម្សាន្ដ​ប្រណិត​កម្រិត​ខ្ពស់ ប្រកបដោយ​គុណភាព ភាព​ទាក់ទាញ ធានាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង​ខ្ពស់ នៅក្នុង​តំបន់ និង​ពិភពលោក​។​

​ឯកឧត្តម​បាន​បន្តថា រយៈពេល​២​ថ្ងៃនេះ យើង​បាន​នាំ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ក្លឹប​អ្នកសារព័ត៌មាន​ទាំងពីរ​ប្រទេស ទៅកាន់​តំបន់​សក្តានុពល​របស់​ខេត្ត មាន​តំបន់​ទីក្រុង​កែប​ចាស់ (​ឧទ្យាន​ជាតិ​កែប​) តំបន់ភ្នំ​វ​ល្លិ៍ (​ជង្រុក​ក​សិ​-​ទេសចរណ៍​) និង​តំបន់​អង្កោល ដែល​ទាំងនេះ​ជា​តំបន់​ប៉ូល អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប ក្នុង​សៀវភៅ​ផែនការមេ​ផងដែរ​។

​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នេះ ឯកឧត្តម​បណ្ឌិត បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​ជា​គណៈប្រតិភូ ចូលរួម​ផ្សព្វផ្សាយ​ទីតាំង​សក្តានុពល​ទាំងនេះ ទៅកាន់​មហាជន​អោយបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​។

​យ៉ាងណា​លោក ពុយ គា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការ​អរគុណ និង​សាទរ​ចំពោះ​សមិទ្ធផល​ដែល​ខេត្ត​សម្រេច​បាន​នា​ពេលកន្លងមក និង​កំពុង​បន្តដំណើរ​អភិវឌ្ឍន៍​លើ​វិស័យ​នានា​បន្ថែមទៀត ក្នុងនោះ​លោក​បាន​ស្នើរ​អោយ​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួម​រំលេច​បន្ថែម​នូវ​ចំណុច​ពិសេសៗ​ដែល​ខេត្ត​កែប​មាន ដូចជា​ខ្យល់​បរិសុទ្ធ​ដែល​អាច​ព្យាបាល​ជំងឺ​ផ្លូវដង្ហើម និង​ស្ត្រេ​ស និង​ចំណុច​វិជ្ជមាន​ជា​ច្រើន​ទៀត ឆ្លងកាត់​ដំណើរ​ទស្សនកិច្ច​លើក​នេះ​។

​គួរបញ្ជាក់​ថា ក្រោយ​បញ្ចប់​អាហារ​សាមគ្គី​នៅ​ឆ្នេរ​អង្កោល នៃ​ស្រុក​ដំណាក់​ចង្អើរ នា​រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ នេះ ឯកឧត្ដម​បណ្ឌិត អភិបាលខេត្ត​កែប និង​គណៈប្រតិភូ បាន​ចូលរួម​លែង​ក្តាម​មេ​ពូជ​ចូលទៅ​ក្នុង​សមុទ្រ​វិញ​ជា​និមិត្តរូប តាមរយៈ​សាលា​ក្តាម​របស់​សហគមន៍​នេសាទ​អង្កោល​ផងដែរ​៕​